អគ្គនាយកដ្ឋានពន្ធដារចង់ឲ្យក្រុមហ៊ុន និងសហគ្រាសក្នុងវិស័យរ៉ែ មានការអនុវត្តការងារប្រកបដោយស្តង់ដារ និងតម្លាភាព
ដោយ
អគ្គនាយកដ្ឋានពន្ធដារចង់ឲ្យក្រុមហ៊ុន និងសហគ្រាសក្នុងវិស័យធនធានរ៉ែ មានការអនុវត្តប្រកបដោយស្តង់ដារនិងតម្លាភាព ដោយសារកន្លងមក អគ្គនាយកដ្ឋានពន្ធដារជួបប្រទះនឹងឧបសគ្គ និងបញ្ហាប្រឈមយ៉ាងខ្លាំង ចំពោះវិស័យធនធានរ៉ែ ដោយក្រុមហ៊ុនវិនិយោគមួយចំនួនក្នុងវិស័យនេះ ពុំបានផ្ដល់កិច្ចសហការពេញលេញ ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ ដោយពុំបានផ្តល់បញ្ជីការគណនេយ្យ របាយការណ៍ហិរញ្ញវត្ថុ និងឯកសារពាក់ព័ន្ធ។