#ការលើកឡើងរបស់អ្នកជំនាញ

Articles by Tag ការលើកឡើងរបស់អ្នកជំនាញ

អ្នកជំនាញថា បារម្ភពីកំណើនសេដ្ឋកិច្ចពិភពលោកថយចុះ ដោយសារតែមេរោគបំប្លែងថ្មី អូមីក្រុង

ដោយ​ វុធ ច័ន្ទតារា
ស្របពេលដែលពិភពលោកកំពុងព្យាយាមរលាស់ខ្លួនងើបចេញពីបញ្ហាចាក់ស្រេះ ដែលបង្កឡើងដោយមេរោគរាតត្បាតកូវីដ១៩ នៅពេលនេះសេដ្ឋកិច្ចសកល បានមកជួបប្រទះនឹងការគំរាមកំហែងជាថ្មីមួយទៀត ពីមេរោគកូវីដ១៩បំប្លែងខ្លួនប្រភេទថ្មី ដែលគេស្គាល់ថា អូមីក្រុង។ វត្តមានរបស់ មេរោគ អូមីក្រុង បានបង្ខំចិត្តឲ្យប្រទេសនានា ដែលបាននឹងកំពុងបើកជើងមេឃទទួលអ្នកដំណើរទៅ និង មក ឲ្យផ្អាក និង បិទព្រំដែនឡើងវិញ។ ការរឹតត្បិតជើងហោះហើរនេះហើយ ដែលជាកត្តាមួយ ឈានទៅបង្អាក់ការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោកផងដែរ។