រដ្ឋាភិបាលចេញលក្ខខណ្ឌ៦ចំណុច តម្រូវឲ្យឈ្មួញនាំចេញគោក្របីរស់ត្រូវគោរព
ដោយ
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះ បានចេញសេចក្ដីជូនដំណឹងរបស់ខ្លួនមួយ អំពីលក្ខខណ្ឌតម្រូវនៃការធ្វើពាណិជ្ជកម្មនាំចេញ គោ ក្របីរស់ ទៅដល់អាជីវករ ដែលទទួលបានគោលការណ៍អនុញ្ញាតពីក្រសួង ដើម្បីនាំចេញគោក្របីរស់ទាំងអស់ថា អាជីវករនាំចេញគោក្របីទាំងអស់ ត្រូវចាត់ចែង បំពេញនីតិវិធី និងលក្ខខណ្ឌចំនួន ៦ចំណុច ឲ្យបានត្រឹមត្រូវជាមុនសិន ទើបអាចនាំចេញគោក្របីរស់បាន។