សភាអាមេរិកបានអនុម័តការបន្តកម្មវិធីនៃការអនុគ្រោះពន្ធ (GSP) ដល់កម្ពុជារហូតដល់ចុងឆ្នាំ២០២០
ដោយ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានប្រាប់សារព័ត៌មាន ខេមបូណូមីស ថា អាមេរិក នឹងបន្តកម្មវិធីនៃការអនុគ្រោះពន្ធ (GSP) រហូតដល់ចុងឆ្នាំ២០២០ បន្ទាប់ពី សភាអាមេរិកបានអនុម័តសេចក្តីព្រាងច្បាប់ H.R 4979 កាលពីពាក់កណ្តាលខែកុម្ភៈឆ្នាំ២០១៨នេះ ក្រោមសម្លេង ៤០០ ទល់នឹង 2 សម្លេង។ សេចក្តីព្រាងច្បាប់នេះនឹងបន្តកម្មវិធីនៃការអនុគ្រោះពន្ធ (GSP) ដែលប្រទេសកម្ពុជា និង ប្រទេសកំពុងអភិវឌ្ឍតិចតួចបានទទួលអត្ថប្រយោជន៍កន្លងមក និង គ្របដណ្តប់លើការបង់ពន្ធ ចាប់តាំង ពីកម្មវិធីនេះបានបញ្ចប់តាំងពីចុងឆ្នាំ២០១៧កន្លងមកថ្មីៗនេះ។