#ការនាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាម

Articles by Tag ការនាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាម

ការនាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាមធ្លាក់ចុះជិត១៦%នៅ៨ខែឆ្នាំនេះ ខណៈកង្វះដើមទុននៅតែជាបញ្ហាប្រឈមសម្រាប់វិស័យនេះ

ដោយ​ សោម ស្រីពេជ្រ
ទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជានៅឆ្នាំ២០២៣នេះ ហាក់មិនសូវមានភាពល្អប្រសើរនោះទេ ជាក់ស្តែងបើតាមរបាយការណ៍ផ្ដល់ដោយសមាគមស្វាយចន្ទីកម្ពុជា គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារប្រទេសវៀតណាមក្នុងបរិមាណជាង៦០ម៉ឺនតោនធ្លាក់ចុះជិត១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះនេះដែរ ត្រូវបានប្រធានសមាគមស្វាយចន្ទី អះអាងថា គឺដោយសារបញ្ហាអាកាសធាតុប្រែប្រួលបានធ្វើឲ្យទិន្នផលគ្រាប់ស្វាយចន្ទីធ្លាក់ចុះ ដែលមិនអាចឆ្លើយតបតាមតម្រូវការទីផ្សារ។