ការនាំចេញកៅស៊ូកើនជាង ៤០%នៅឆមាសទី១ ប៉ុន្ដែតម្លៃធ្លាក់ចុះជាង ២រយដុល្លារក្នុង១តោន
ដោយ
ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅមិនទាន់មានភាពច្បាស់លាស់ ដែលធ្វើឱ្យតម្រូវការទីផ្សារកៅស៊ូសកលធ្លាក់ចុះក្តី ប៉ុន្តែការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅតែរក្សាបានកំណើនខ្ពស់។ ជាក់ស្តែងនៅឆមាសទី១ឆ្នាំនេះ កម្ពុជាទទួលបានចំណូលពីការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូជាង ៣២៣លានដុល្លារ កើនឡើងជាង៤២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។