អ្នកជំនាញរំពឹងការនាំចេញរបស់កម្ពុជានឹងកាន់ល្អប្រសើរនៅឆមាសទី២ ក្រោយមានកំណើនជិត១%នៅឆមាសទី១
ដោយ
ស្ថានភាពនៃការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិហាក់បង្ហាញសញ្ញាណវិជ្ជមានឡើងវិញបន្តិចនៅឆមាសទី១ឆ្នាំនេះ ជាមួយការសម្រេចបានទំហំទឹកប្រាក់នាំចេញជាង១១ពាន់លានដុល្លារកើនឡើងជិត១% បើធៀននឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនតិចតួចនៃការនាំចេញរបស់កម្ពុជានេះត្រូវបានអ្នកជំនាញវាយតម្លៃថា គឺដោយសារការនាំចេញទំនិញក្នុងវិស័យឧស្សាហកម្មមានកំណើនឡើងវិញ ក្រោយតម្រូវការលើទីផ្សារអន្តរជាតិមានភាពល្អប្រសើរ។ អ្នកជំនាញរំពឹងថា ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនឹងមានស្ថានភាពល្អប្រសើរបន្ថែមទៀតនៅឆមាសទី២ឆ្នាំនេះ។