ជំងឺកូវីដ១៩ មិនអាចធ្វើឲ្យការនាំចេញផលនេសាទកម្ពុជាធ្លាក់ចុះឡើយ រយៈពេល៣ខែឆ្នាំនេះ
ដោយ
នៅក្នុងរយៈពេល៣ខែដំបូងឆ្នាំ២០២០នេះ ការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេស នៅតែបង្ហាញពីសញ្ញាកើនឡើងគួរឲ្យកត់សម្គាល់ បើទោះបីជាពិភពលោកកំពុងតែរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩យ៉ាងណាក្តី។ ជាក់ស្តែងបើក្រឡេកទៅមើលរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បង្ហាញថា នៅត្រីមាសទី១ សម្រាប់ឆ្នាំ២០២០នេះកម្ពុជាបាននាំចេញផលនេសាទស្រស់កើន១៥ តោន និង ផលនេសាទកែច្នៃកើន ឡើង ១០ តោន។