វៀតណាមនាំចូលប្រេងឥន្ធនៈជិត ៦ពាន់លានដុល្លារនៅជាងពាក់កណ្ដាលឆ្នាំ២០២២
ដោយ
ប្រទេសវៀតណាម បាននាំចូលប្រេងឥន្ធនៈក្នុងចំនួនជាង៥លាន៦សែនតោន ដែលមានតម្លៃជិត៦ពាន់លានដុល្លារ គិតតាំងពីខែមករា មកទល់នឹងថ្ងៃទី២២ខែសីហាឆ្នាំនេះ ពោលគឺការនាំចូលមានការកើនឡើងជាងពាក់កណ្ដាលបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះដែរ ការនាំចូលប្រេងម៉ាស៊ូតគឺមានច្រើនជាងគេ ដែលមានដល់ទៅជាង ៣លានតោន។