#ការផ្ទេរប្រាក់ឆ្លងប្រទេស

Articles by Tag ការផ្ទេរប្រាក់ឆ្លងប្រទេស

ធនាគារ ស្ថាបនា ភ្ជាប់បណ្តាញអាជីវកម្ម Visa B2B Connect ក្នុងការធ្វើប្រតិបត្តិការផ្ទេរប្រាក់ឆ្លងប្រទេស សម្រាប់អតិថិជនជាម្ចាស់អាជីវកម្ម និង សហគ្រាសធុនតូច និងមធ្យម

ដោយ​ ​ ខេមបូណូមីស
នៅថ្ងៃនេះ ធនាគារ ស្ថាបនា បានឈានដល់សមិទ្ធផលថ្មីមួយទៀត ក្នុងការក្លាយខ្លួនជាធនាគារពាណិជ្ជឈានមុខ ដែលផ្តល់សេវាទូទាត់ប្រាក់ឆ្លងប្រទេសតាមរយៈ Visa B2B Connect ដំបូងគេនៅក្នុងប្រទេសកម្ពុជា ជូនដល់អតិថិជនចាស់ និងថ្មី ទាំងអស់របស់ធនាគារ។ ដំណោះស្រាយទូទាត់អាជីវកម្មឆ្លងប្រទេស ដែលមានភាពបត់បែន នឹងគ្របដណ្តប់ជាង ១០៤ ប្រទេស និងតំបន់ ព្រមទាំងទូទាត់បានជាង ១០០ រូបិយប័ណ្ណជុំវិញពិភពលោក។