សម្តេច ហ៊ុន ម៉ាណែត ចាត់ទុកថាមពលជាវិស័យអាទិភាព ក្នុងការធានាភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងលើពិភពលោក
ដោយ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាស្នើឱ្យភាគីឡាវពិចារណា និងរិះរកដំណោះស្រាយសមស្របនានា ដើម្បីធ្វើយ៉ាងណាអាចធានាបាននូវការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជាប្រកបដោយនិរន្តរភាព និងទាន់ពេល។ ការស្នើបែបនេះរបស់សម្តេចធិបតី ធ្វើឡើងក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយលោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ ក្នុងអំឡុងពេលលោកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។