អ្នកជំនាញ៖ វិស័យ SME នៅតែខ្វះការលើកទឹកចិត្តពីរដ្ឋ
ដោយ
វិស័យសហគ្រាសធុនតូច និងមធ្យម (SME) ត្រូវបានទទួលស្គាល់ថា ជាកម្លាំងស្នូលដ៏សំខាន់មួយក្នុងការជួយទ្រទ្រង់ដល់ការលូតលាស់ម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេស។ ប៉ុន្ដែ បច្ចុប្បន្ន ការលើកទឹកចិត្តដល់វិស័យនេះ ពីសំណាក់រាជរដ្ឋាភិបាល ហាក់មិនសូវជាមានភាពពេញលេញនៅឡើយទេ។ បើតាមអ្នកជំនាញ បានលើកឡើងថា បើធៀបការលើកទឹកចិត្តរវាងសហគ្រាសធុនតូច និងមធ្យមទូទៅ ជាមួយនឹងរោងចក្រ សហគ្រាស ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស គឺមានលក្ខណៈខុសគ្នាឆ្ងាយណាស់។