អាមេរិក កូរ៉េខាងត្បូង និងជប៉ុននឹងបើកកិច្ចប្រជុំស្តីពី«ការការពារបីផ្លូវ» ខណៈក្រុងព្យុងយ៉ាងបញ្ជាឱ្យបង្កើនការផលិតមីស៊ីល
ដោយ
មេដឹកនាំសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុននៅថ្ងៃសុក្រសប្តាហ៍នេះនឹងបើកកិច្ចប្រជុំរួមគ្នាមួយស្តីអំពីបច្ចេកវិទ្យា និងវិស័យការពារជាតិនៅផ្ទះលំហែរកាយប្រធានាធិបតីអាមេរិក Camp David។ យោងតាមន្ត្រីជាន់ខ្ពស់រដ្ឋបាលលោកចូ បៃដិន ម្នាក់បានប្រាប់រ៉យទ័រថា ជំនួបដ៏សំខាន់នេះគឺផ្តោតការព្រួយបារម្ភរួមទៅលើប្រទេសចិន និងកូរ៉េខាងជើង។ ជាមួយគ្នានេះ កូរ៉េខាងជើងត្រូវបានគេរាយការណ៍ជាថ្មីមកថា លោកគីម ជុងអ៊ុន បានបញ្ជាឱ្យបង្កើនការផលិតមីស៊ីលបន្ថែមទៀត ចំពេលដែលសមយុទ្ធយោធារវាងអាមេរិក និងាកូរ៉េខាងត្បូងនឹងត្រៀមធ្វើឡើងនៅសប្តាហ៍ក្រោយ។