ប្រមុខការទូតចិន៖ មិនមានអន្ទាក់បំណុលចិននៅអាហ្វ្រិកនោះទេ
ដោយ
ប្រមុខការទូតចិន នៅក្នុងដំណើរទស្សនកិច្ចនៅតំបន់អាហ្វ្រិកថ្មីនេះ បានចេញមុខអះអាងថា ប្រទេសចិនមិនបានរៀបចំអន្ទាក់បំណុលនៅអាហ្វ្រិកដូចការលើកឡើងពីមតិមួយចំនួននោះទេ។ ចិនបានច្រានចោលយ៉ាងដាច់អហង្ការ ចំពោះមតិលើកឡើងនេះ ហើយចាត់ទុកអ្នកនិយាយលើកឡើងរឿងអន្ទាក់បំណុលនេះ គឺជាអ្នកមានចេតនាទុច្ចរិត មិនចង់ឃើញការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រនៅអាហ្វ្រិកនោះឡើយ។