#ការផ្ដល់ប្រាក់កម្ចីសម្រាប់ទិញផ្ទះ

Articles by Tag ការផ្ដល់ប្រាក់កម្ចីសម្រាប់ទិញផ្ទះ

ការផ្ដល់ប្រាក់កម្ចីសម្រាប់ទិញផ្ទះកើនជាង១៧% នៅឆមាសទី១ ទោះបីសេដ្ឋកិច្ចស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់យ៉ាងណាក៏ដោយ !

ដោយ​ ខន ណារី
ការផ្ដល់ប្រាក់កម្ចីដល់អតិថិជនសម្រាប់ទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួននៅកម្ពុជា នៅតែបង្ហាញពីតួលេខកើនឡើងឲ្យកត់សម្គាល់នៅពាក់កណ្ដាលឆ្នាំ២០២៣នេះ បើទោះបីវិស័យសំណង់ និងអចលនទ្រព្យបាននិងកំពុងរងសម្ពាធពីវិបត្តិសាកលមួយចំនួនយ៉ាងណាក៏ដោយចុះ។ ជាក់ស្ដែង នៅឆមាសទី១ ឆ្នាំ២០២៣ ប្រាក់កម្ចី ដែលគ្រឹះស្ថានធនាគារបានផ្ដល់ឲ្យអតិថិជនសម្រាប់ទិញផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួនកើនឡើងជាង១៧% និង រួមចំណែកជាង១៤% នៃទំហំប្រាក់កម្ចីសរុប ដែលគ្រឹះស្ថានធនាគារបានផ្ដល់ឲ្យអតិជនក្នុងវិស័យសំខាន់ៗ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។