រដ្ឋាភិបាលបិទការធ្វើដំណើរឆ្លងកាត់ ចេញ-ចូលពីខេត្តមួយទៅខេត្តមួយ ទូទាំងប្រទេស ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា
ដោយ
រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីសម្រេចមួយ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ដោយហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយ ជាបណ្ដោះអាសន្ន សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ប៉ុន្តែ លើកលែងរាជធានីភ្នំពេញនិងខេត្តកណ្ដាលដែលត្រូវបានចាត់ទុកជាតំបន់តែមួយ ។