#ការបរិច្ចាគថវិកាកសាងអគារសិក្សាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

Articles by Tag ការបរិច្ចាគថវិកាកសាងអគារសិក្សាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

សម្តេចសង្ឃ បួរ គ្រី ថ្លែងអំណរគុណអ្នកឧកញ៉ា សៀ ឫទ្ធី ដែលបរិច្ចាគថវិកា១០ម៉ឺនដុល្លារចូលរួមកសាងអគារសិក្សាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

ដោយ​ សឿន វណ្ណឌេត
សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជាបានចេញព្រះរាជសារថ្លែងអំណរគុណអ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវើលដ៍ប៊្រីដគ្រុប ដែលបានបរិច្ចាគថវិកាចំនួន១០ម៉ឺនដុល្លារ ដើម្បីចូលរួមសាងសង់អគារសិក្សាពុទ្ធិកសាកលវិទ្យាល័យ សីហមុនីរាជា។ ក្រៅពីអ្នកឧកញ៉ា សៀ ឫទ្ធី ក៏មានអ្នកឧកញ៉ា និងឧកញ៉ាដែលជាសមាជិកសមាគមឧកញ៉ាកម្ពុជាជាច្រើនរូបជាទៀត បានបរិច្ចាគថវិកាចូលរួមកសាងអគារសិក្សានេះដែរ។