ចំណូលពន្ធដាររំពឹងកើនលើផែនការ១៥%នៅឆ្នាំនេះ ខណៈនៅ១០ខែមកនេះប្រមូលបានជិត៣ពាន់លានដុល្លារ
ដោយ
ការប្រមូលចំណូលពន្ធ-អាករ របស់អគ្គនាយកដ្ឋានពន្ធដារ នៅឆ្នាំ២០២២ តែរក្សាបាននូវកំណើនវិជ្ជមានគួរឲ្យកត់សម្គាល់ និងបានកើនលើសផែនការប្រចាំឆ្នាំទៅទៀត។ ជាក់ស្ដែង នៅក្នុងរយៈ ១០ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជិត៣ពាន់លានដុល្លារ កើនលើសផែនការច្បាប់ស្ដីពីហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ប្រមាណ ៤% និងរំពឹងថា នៅពេញមួយឆ្នាំនេះ ការប្រមូលចំណូលនឹងលើសផែនការយ៉ាងតិច ១៥%។