#ការប្រមូលចំណូលចូលថវិកាជាតិ

Articles by Tag ការប្រមូលចំណូលចូលថវិកាជាតិ

មេពន្ធដារបារម្ភថាការប្រមូលចំណូលឆ្នាំនេះអាចមិនគ្រប់តាមផែនការ ខណៈ៧ខែឆ្នាំនេះពន្ធដារសម្រេចប្រមូលចំណូលបានជាង២ពាន់លានដុល្លារ

ដោយ​ ខន ណារី
នៅរយៈពេល៧ខែឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារ សម្រេចបានការប្រមូលចំណូលចូលថវិកាជាតិ ប្រមាណជាង ២ពាន់លានដុល្លារ ដែលស្មើនឹងជាង ៦៤% នៃផែនការច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ក៏ប៉ុន្តែ បើទោះបី ការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ នៅតែបន្តរក្សាបានកំណើនជាវិជ្ជមាន ក៏ដោយចុះ តែអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ក៏បានបង្ហាញពីការព្រួយបារម្ភដែរថា ការគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២៣ និងផែនការសម្រាប់ឆ្នាំបន្ទាប់ អាចមិនបានគ្រប់តាមផែនការច្បាប់ស្ដីពីហិរញ្ញវត្ថុ។