#ការប្រើប្រាស់រូបិយបណ្ណរបស់ចិន និងរុស្ស៊ី ជំនួសដុល្លារ

Articles by Tag ការប្រើប្រាស់រូបិយបណ្ណរបស់ចិន និងរុស្ស៊ី ជំនួសដុល្លារ

មីយ៉ាន់ម៉ាគ្រោងបង្កើនការប្រើប្រាស់រូបិយបណ្ណរបស់ចិន និងរុស្ស៊ី ជំនួសការពឹងផ្អែកខ្លាំងលើប្រាក់ដុល្លារអាមេរិក

ដោយ​ ចាន់ មង្គល
ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងស្ថិតក្នុងស្ថានភាពនយោបាយវឹកវរ និងរងទណ្ឌកម្មពីសំណាក់លោកខាងលិចផងនោះ កំពុងតែសម្លឹងរកមធ្យោបាយប្រើប្រាស់ប្រាក់យន់របស់ចិន និងប្រាក់រូប្លរបស់រុស្ស៊ីកាន់តែខ្លាំងឡើង ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងលើប្រាក់ដុល្លារអាមេរិក ខណៈដែលប្រាក់ដុល្លារអាមេរិកនេះ ត្រូវបានអ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ាចាត់ទុកថា មានប្រទេសខ្លះកំពុងប្រើប្រាស់វា ដើម្បីធ្វើបាបប្រទេសតូចៗទន់ខ្សោយជាងខ្លួន។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានចិន South China Morning Post។