សម្តេចហ៊ុន សែន៖ បន្ទប់ជាង៣០០០បន្ទប់ទូទាំងប្រទេស ត្រៀមរួចជាស្រេចសម្រាប់អ្នកឆ្លងវីរុសកូវីដ១៩
ដោយ
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានថ្លែងថា ពេទ្យជាង២០០០នាក់ ក្នុងចំណោមពេទ្យ២ម៉ឺននាក់ទូទាំងប្រទេស កំពុងធ្វើការជាមួយអ្នកឆ្លងកូវីដ១៩នៅទូទាំងប្រទេស ដោយពេលនេះរាជរដ្ឋាភិបាលបានត្រៀមបន្ទប់បម្រុងជាង៣០០០បន្ទប់ទូទាំងប្រទេស មានទាំងសណ្ឋាគារ និងអន្តេវេសិកដ្ឋានរបស់សាលារៀន សម្រាប់ត្រៀមទទួលអ្នកឆ្លងថ្មី។