កម្ពុជាបន្ដជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចឌីជីល
ដោយ
តើសង្គមឌីជីថលមានទំនាក់ទំនងសំខាន់អ្វីខ្លះជាមួយវិស័យសេដ្ឋកិច្ច? ក្នុងបរិបទកូវីដ-១៩ មនុស្សបានផ្លាស់ប្ដូរទម្លាប់នៃការធ្វើការងារ ការរស់នៅ រួមទាំងរបៀបក្នុងការប្រាស្រ័យទាក់ទងទៅវិញទៅមកផងដែរ។ មួយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការវិវត្តនៃសង្គមឌីជីថល ហាក់មានសន្ទុះកាន់តែខ្លាំង ពិសេសក្នុងវិបត្តិកូវីដ-១៩នេះ។ ប្រការនេះ បានធ្វើឱ្យមន្ត្រីជាន់រដ្ឋាភិបាល និងអ្នកជំនួញធំៗនៅកម្ពុជាយល់ឃើញថា សង្គមឌីជីថល នឹងជួយជំរុញឱ្យវិស័យសេដ្ឋកិច្ចកាន់តែមានភាពរីកចម្រើន ទៅតាមផែនការសេដ្ឋកិច្ចឌីជីថលរបស់រាជរដ្ឋាភិបាលនៅជាង១០ឆ្នាំខាងមុខនេះ។