#ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា

Articles by Tag ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា

ឯកឧត្តម ថោង ខុន៖ វត្តមានរបស់បារាំង បានរួមចំណែកយ៉ាងខ្លាំងដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា

ដោយ​ សោម ស្រីពេជ្រ
ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ បានអះអាង នាពេលថ្មីៗនេះថា ការចូលរួមរបស់ប្រទេសបារាំងពិតជាមានសារៈសំខាន់ខ្លាំងណាស់ នៃការដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈជំនួយឧបត្ថម្ភ ការផ្តល់ហិរញ្ញប្បទាន និងការវិនិយោគគ្រប់ទម្រង់នៅក្នុងពហុវិស័យ។ ទន្ទឹមនឹងនេះ វត្តមានរបស់វិនិយោគិន និងភ្ញៀវទេសចរបារាំង បានរួមចំណែកយ៉ាងខ្លាំងដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា តាមរយៈការវិនិយោគលើអាជីវកម្មទេសចរណ៍ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងរមណីយដ្ឋានជាដើម។