ហេតុអ្វីបានជាប្រទេសថៃ កាត់បន្ថយពន្ធ ៥០ភាគរយ ដើម្បីជំរុញផែនការអភិវឌ្ឈទីក្រុងឆ្លាតវៃ?
ដោយ
ក្រសួងសេដ្ឋកិច្ចថៃ បានប្រកាសកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលបានលើកទឹកចិត្តដល់ការអភិវឌ្ឍទីក្រុងឆ្លាតវៃ ដោយផ្តល់ការបញ្ចុះតម្លៃរហូតដល់ទៅ៥០ភាគរយលើកម្រៃពន្ធសាជីវកម្មយ៉ាងហោចណាស់ ៧ គម្រោង ដែលមានរយៈពេលដល់ទៅ៣ឆ្នាំ។ គម្រោងដែលនឹងទទួលការអនុគ្រោះពន្ធដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺមកពីវិស័យ ៧ ដែលសឹងតែក្តោបលើវិស័យសំខាន់ៗទាំងអស់ទៅហើយ ។នេះបើតាមការចេញផ្យាយដោយសារព័ត៌មាន the Nation។