#ការអះអាងពីក្រុងប៉េកាំង

Articles by Tag ការអះអាងពីក្រុងប៉េកាំង

ចិនចេញមុខប្រាប់មេដឹកនាំតៃវ៉ាន់ កុំឲ្យប្រដូចស្ថានការណ៍នៅអ៊ុយក្រែន ជាមួយនឹងស្ថានការណ៍នៅកោះតៃវ៉ាន់

ដោយ​ វុធ ច័ន្ទតារា
រដ្ឋាភិបាលទីក្រុងប៉េកាំងនៅថ្ងៃពុធទី២៣កុម្ភៈបានចេញមកប្រតិកម្មនឹងការលើកឡើង ដែលបាននិយាយប្រដូចស្ថានការណ៍នៅអ៊ុយក្រែន ទៅនឹងស្ថានភាពរបស់កោះតៃវ៉ាន់បច្ចុប្បន្ននេះថា ជារឿងមិនត្រឹមត្រូវ និងធ្វើការប្រៀបធៀបមិនសមហេតុផលទាល់តែសោះ។ «តៃវ៉ាន់មិនមែនជាអ៊ុយក្រែនទេ ហើយតៃវ៉ាន់តែងតែជាផ្នែកមួយ មិនអាចកាត់ផ្តាច់បានរបស់ចិន» នេះជាការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហ័រ ឈុនយ៊ីងកាលពីថ្ងៃពុធសប្ដាហ៍នេះ។