ព្រះមហាក្សត្រចាត់ទុកការរក្សាធនធានព្រៃឈើ និងសត្វព្រៃ គឺជាការរក្សានិរន្តរភាពបរិស្ថាន និងសេដ្ឋកិច្ចជាតិ
ដោយ
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានសព្វព្រះរាជហឬទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពង់ក្នុងកម្មវិធី រុក្ខទិវា ៩កក្កដា លើកទី២៩ ដែលប្រារព្ធរៀបចំនៅស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើបន្ទាយអង្គរ ភូមិខ្នា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បីបំផុតគំនិតដល់ពលរដ្ឋឱ្យស្រឡាញ់ និងចូលរួមដាំដើមឈើ ដែលជាធនធានធម្មជាតិដ៏សំខាន់សម្រាប់ជួយទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។