#ការស្តារជម្រៅផ្លូវសម្រាប់នាវា

Articles by Tag ការស្តារជម្រៅផ្លូវសម្រាប់នាវា

សម្តេច ហ៊ុន សែន ស្នើឲ្យជប៉ុនជួយពន្លឿនការស្តារជម្រៅផ្លូវនៅកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ

ដោយ​ សឿន វណ្ណឌេត
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានស្នើឲ្យក្រុមហ៊ុនជប៉ុនជួយពន្លឿនការស្តារជម្រៅផ្លូវសម្រាប់នាវានៅកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ ដើម្បីជួយសម្រួលការដឹកជញ្ជូនទំនិញចេញចូលរបស់នាវាធំៗ ក៏ដូចជាធ្វើឲ្យប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកនៅកំពង់ផែនេះឲ្យកាន់តែល្អប្រសើរ។ ក្រោយការសាង់សង់ដំណាក់កាលទី១បានបញ្ចប់កំពង់ក្រុងព្រះសីហនុនឹងមានជម្រៅទឹករហូតដល់១៤ម៉ែត្រកន្លះ ដែលអាចឲ្យកប៉ាល់ដឹកទំនិញទម្ងន់៦០ម៉ឺនតោនអាចចូលចតបាន។ តាមផែនការគម្រោងនេះ នឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៅក្នុងខែមិថុនា ឆ្នាំ២០២៣ ។