កម្ពុជាអាចត្រូវការពេល៥ឆ្នាំ ដើម្បីស្តារវិស័យទេសចរណ៍ឲ្យវិលមកដូចមុនពេលមិនទាន់មានកូវីដ១៩
ដោយ
បើតាមការវាយតម្លៃរបស់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ យ៉ាងហោចកម្ពុជាត្រូវការពេលពី៤ឆ្នាំទៅ៥ឆ្នាំទៀតឯណោះ ដើម្បីស្តារវិស័យទេសចរណ៍របស់ខ្លួនឲ្យវិលមករកស្ថានភាពដូចមុនពេលមិនទាន់មានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ ការវាយតម្លៃនេះ អាចសម្រេចទៅបានតាមផែនការ លុះត្រាតែស្ថានភាពទេសចរណ៍សកល និងតំបន់មានភាពល្អប្រសើរ ហើយប្រទេសចិនលុបចោលនយោបាយគ្មានកូវីដ-១៩ នៅឆ្នាំ២០២៣។