#ការស្ថាបនាផ្លូវតភ្ជាប់ពីកំពូលភ្នំបូកគោទៅផ្លូវជាតិលេខ៤

Articles by Tag ការស្ថាបនាផ្លូវតភ្ជាប់ពីកំពូលភ្នំបូកគោទៅផ្លូវជាតិលេខ៤

ផ្លូវតភ្ជាប់ពីភ្នំបូកគោទៅផ្លូវជាតិលេខ៤ស្ថាបនាបាន៣០%ហើយ ខណៈអ្នកជំនាញរំពឹងផ្លូវនេះនឹងជួយជំរុញកំណើនភ្ញៀវទេសចរ

ដោយ​ សឿន វណ្ណឌេត
ការស្ថាបនាផ្លូវតភ្ជាប់ពីកំពូលភ្នំបូកគោទៅផ្លូវជាតិលេខ៤ ដែលជាការចាប់ដៃរួមគ្នារវាងអ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា ម៉ុង ឬទ្ធី មកទល់ពេលនេះសម្រេចបានប្រមាណ៣០%ហើយ ដែលអាចឲ្យម៉ូតូ និងឡានខ្ពស់ៗធ្វើចរាចរណ៍បាន។ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចាត់ទុកផ្លូវមួយខ្សែនេះជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជាក្រោមការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។