ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី នឹងចូលរួមតាំងពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេជោ
ដោយ
នៅថ្ងៃទី ៦ ដល់ ១០ ខែមេសា ឆ្នាំ២០២២ នេះនឹងមានព្រឹត្តិការណ៍ពិព័រណ៍ រប្បធម៌ ទេសចរណ៍ និងកីឡា ដែលនឹងប្រារព្ធនៅ ពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ២០២២ ដែលជាពិព័រណ៍ផលិតផលក្នុងស្រុកទូទៅ ជាមួយនឹងការលេងល្បែងប្រជាប្រិយខ្មែរ របាំបុរាណ គុនខ្មែរ ប្រលងចម្រៀង និងការប្រគំតន្ត្រី EDM ផងដែរ ចាប់ពីម៉ោង ៨៖០០ព្រឹក រហូតដល់ ១១៖០០យប់ ។