#ការដឹកជញ្ជូនពីតំបន់អាស៊ីទៅកាន់សហរដ្ឋអាមេរិក

Articles by Tag ការដឹកជញ្ជូនពីតំបន់អាស៊ីទៅកាន់សហរដ្ឋអាមេរិក

ការដឹកជញ្ជូនទំនិញតាមកុងតឺន័រពីអាស៊ីទៅអាមេរិកកំពុងគំរាមកំហែងដោយបញ្ហាអតិផរណាខ្ពស់

ដោយ​ ​ ខេមបូណូមីស
ការដឹកជញ្ជូនទំនិញតាមមហាសមុទ្រ ពីតំបន់អាស៊ីទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះយ៉ាងខ្លាំងកាលពីចុងឆ្នាំ២០២២ ដោយសារអតិផរណាខ្ពស់ ដែលរារាំងដល់ការចំណាយក្នុងគ្រួសាររបស់អាមេរិកទៅលើគ្រឿងសង្ហារឹម និងប្រដាប់ក្មេងលេង។ លើសពីនេះ អ្នកលក់រាយក៏លែងទិញទំនិញមកស្តុកទុកច្រើនដូចមុនពេលមានជំងឺកូវីដ១៩ទៀតហើយ ហើយអត្រានៃការដឹកជញ្ជូនក៏កំពុងធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលបីឆ្នាំចុងក្រោយមកនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NIKKEI។