"ដំរីឯកាបំផុត"របស់ពិភពលោក ទីបំផុត បានមកដល់ផ្ទះថ្មី នៅលើទឹកដីកម្ពុជាហើយ
ដោយ
នៅថ្ងៃទី៣០ វិច្ឆិកា នេះ ដំរីអាយុ ៣៥ឆ្នាំ ឈ្មោះ Kaavan (ខាវ៉ាន់) ដែលគេឲ្យឈ្មោះថា "ដំរីឯកាបំផុតនៅលើពិភពលោក" បានមកដល់ផ្ទះថ្មី នៅលើទឹកដីភាគពាយ័ព្យនៃប្រទេសកម្ពុជាហើយ បន្ទាប់ពីរស់នៅក្នុងស្ថានភាពលំបាកលំបិនអស់រយៈពេលជាច្រើនឆ្នាំ នៅឯសួនសត្វមួយ ក្នុងប្រទេសប៉ាគិស្ថាន ។