#កៅអីភូមានិងអាហ្វហ្គានីស្ថាននៅUN

Articles by Tag កៅអីភូមានិងអាហ្វហ្គានីស្ថាននៅUN

អង្គការសហប្រជាជាតិ បានសម្រេចពន្យាពេលជ្រើសរើសតំណាងយោធាភូមា និងក្រុមតាលីបង់ចូលរួមមហាសន្និបាត

ដោយ​ វុធ ច័ន្ទតារា
គណៈកម្មាធិការមួយនៃអង្គការសហប្រជាជាតិ នៅថ្ងៃពុធទី០១ខែធ្នូ បានសម្រេចពន្យារពេលជ្រើសរើសតំណាង ប្រទេសភូមា និងប្រទេសអាហ្វហ្គានីស្ថាន សម្រាប់កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។ ក្នុងន័យនេះតំណាងបច្ចុប្បន្នរបស់ភូមា ដែលមានក្រុមយោធាលោក ម៊ីន អុងឡាំង និង តំណាងអាហ្វហ្គានីស្ថាន គឺក្រុមតាលីបង់ នឹងទំនងជាមិនអនុញ្ញាតឲ្យចូលរួមមហាសន្និបាតនេះឡើយ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។