អ្នកជំនាញ៖ តំបន់ថ្មីថ្មោង២ក្នុងក្រុងភ្នំពេញ នឹងក្លាយជាតំបន់ពាណិជ្ជកម្មដ៏មានសក្តានុពល
ដោយ
រាជធានីភ្នំពេញត្រូវបានពង្រីកការអភិវឌ្ឍឥតឈប់ឈរ ដើម្បីឆ្លើយទៅនឹងកំណើនប្រជាពលរដ្ឋដែលបានបោះទីលំនៅឋាន និង ពាណិជ្ចកម្ម។ ហើយដើម្បីបញ្ចៀសប្រជាពលរដ្ឋ រស់នៅកកកុញច្រើនពេកនៅក្នុងទីក្រុង ដែលបង្កឲ្យមានបញ្ហាការកកស្ទះចរាចរណ៍ សំរាម និង ការប្រឈមមួយចំនួនទៀត រដ្ឋាភិបាលបានរៀបចំប្លង់មេក្រុង ពង្រីកបន្ថែមនូវ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើន។ ស្របគ្នានេះដែរ តំបន់ជាយក្រុងភ្នំពេញជាច្រើន ក៏ត្រូវបានអភិវឌ្ឍន៍ជាលំនៅឋានបែបខុនដូរ បុរី ឬ អគារពាណិជ្ជកម្មជាច្រើនផងដែរ។