រដ្ឋាភិបាលថៃនឹងខ្ចីបំណុលថែមជាង ៥ ពាន់លានដុល្លារ នៅឆ្នាំសារពើពន្ធ២០២៤
ដោយ
អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយកាលពីថ្ងៃអង្គារ៍ទី២៦កញ្ញាថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃដឹកនាំដោយលោក ស្រ៊ីថា ថាវេស៊ីន បានអនុម័តឲ្យរដ្ឋាភិបាលស្នើប្រាក់កម្ចីថ្មីដែលមានតម្លៃ សរុបប្រមាណជា ៥,៣ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធឆ្នាំ ២០២៤ ដែលនឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី០១ខែតុលាឆ្នាំនេះតទៅ។