បុរី ប៉េង ហួត នឹងបើកលក់គម្រោងផ្ទះអាជីវកម្មថ្មី “ដឹស្តាផ្លាទីនីម ខេភីថលវ័ន” ក្នុងពេលឆាប់ៗនេះ…!
ដោយ
បុរី ប៉េង ហួត កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងថ្មីដែលមានឈ្មោះថា “ដឹស្តាផ្លាទីនីម ខេភីថលវ័ន” ដែលមានទីតាំងស្ថិតក្នុងគម្រោងធំ ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ស្ថិតនៅលើផ្លូវជាតិលេខ១ផ្ទាល់តែម្ដង ចម្ងាយត្រឹមតែ 3គីឡូម៉ែត្រពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) ដើម្បីបំពេញតម្រូវការរបស់អតិថិជនដែលកំពុងស្វែងរកលំនៅឋានបើកអាជីវកម្មប្រកបដោយសក្ដានុពលខ្ពស់។