#​ខេត្ត​ព្រះ​សីហ​នុ​

Articles by Tag ​ខេត្ត​ព្រះ​សីហ​នុ​

ទេសចរណ៍ក្នុងស្រុកហាក់កម្រើកឡើងវិញ កំពុងផ្ដល់ក្ដីសង្ឃឹមខ្លាំងជាងមុនដល់ម្ចាស់អាជីវកម្មទេសចរណ៍

ដោយ​ សឿន វណ្ណឌេត
ចរន្តនៃការធ្វើដំណើរកម្សាន្តពីសំណាក់ភ្ញៀវទេសចរក្នុងស្រុកហាក់កម្រើកឡើងវិញជាបណ្តើរៗហើយ នៅមួយរយៈចុងក្រោយនេះ ពោលគឺក្រោយរាជរដ្ឋាភិបាលបានបន្ធូរបន្ថយវិធានការមួយចំនួនពាក់ព័ន្ធបញ្ហាកូវីដ-១៩។ ជាក់ស្តែង បើតាមតួលេខរបស់ក្រសួងទេសចរណ៍នៅរយៈពេលពីរថ្ងៃកាលពីសប្តាហ៍មុន មានភ្ញៀវទេសជាតិ និងអន្តរជាតិក្របខណ្ឌក្នុងស្រុកជាង៥ម៉ឺននាក់បានដើរកម្សាន្តតាមតំបន់ទេសចរណ៍ក្នុងខេត្តនានា។