អ្នកជំនាញ រំពឹងទីផ្សារអចលនទ្រព្យនៅខេត្តជាប់មាត់សមុទ្រ អាចនឹងរីកចម្រើនលឿន
ដោយ
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យសង្កេតឃើញថា ក្រោយរាជរដ្ឋាភិបាលកម្ពុជាបើកប្រទេសលើគ្រប់វិស័យឡើងវិញ ចរន្តទិញលក់ និងការសំឡឹងមើលឱកាសវិនិយោគលើវិស័យអចលនទ្រព្យមានភាពល្អប្រសើរឡើងវិញបណ្តើរៗហើយ។ បើតាមអ្នកជំនាញអះអាងថា វិស័យអចលនទ្រព្យនៅខេត្តជាប់មាត់សមុទ្រមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ ដែលនឹងធ្វើឲ្យអចលនទ្រព្យក្នុងខេត្តទាំងនោះអាចស្ទុះងើបឡើងវិញលឿន ប្រសិនបើលំហូរវិនិយោគិនបរទេសចូលមកកម្ពុជា វិលមករកភាពប្រក្រតីដូចកាលមិនមានកូវីដ-១៩។