កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង នឹងចូលជាធរមាននៅដើមខែឆ្នូចុងឆ្នាំនេះ
ដោយ
បើមិនមានអ្វីប្រែប្រួលទេ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង នឹងចូលជាធរមាននៅដើមខែធ្នូ ចុងឆ្នាំ២០២២ នេះ បន្ទាប់ពីភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះកាលពីអំឡុងខែតុលា ឆ្នាំ២០២១។ នេះបើតាមការគូសបញ្ជាក់របស់ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបន្ថែម កម្ពុជាក៏កំពុងសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទេ្វភាគីជាមួយប្រទេសជាដៃគូផ្សេងទៀតផងដែរ។