#កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ

Articles by Tag កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ

លោក ពូទីន ថា កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិអាចរស់ឡើងវិញបាន លុះត្រាតែបស្ចិមលោកបំពេញតាមការទាមទាររបស់រុស្ស៊ី

ដោយ​ ​ ខេមបូណូមីស
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃចន្ទទី៤ខែកញ្ញាថា កិច្ចព្រមព្រៀងដ៏សំខាន់មួយ ដែលអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិដោយសុវត្ថិភាពតាមសមុទ្រខ្មៅក្នុងពេលសង្រ្គាមនេះ អាចរស់ឡើងវិញបាន លុះត្រាតែបស្ចិមលោក បំពេញតាមការចង់បានរបស់ទីក្រុងម៉ូស្គូ លើការនាំចេញកសិផលរបស់ខ្លួន ប៉ុន្តែអ៊ុយក្រែននិងសម្ព័ន្ធមិត្តបស្ចិមលោកបានច្រានចោលការទាមទាររបស់រុស្ស៊ីដោយពួកគេ អះអាងថា វាជាឧបាយកលរបស់រុស្ស៊ី ដើម្បីទាញយកផលប្រយោជន៍តែប៉ុណ្ណោះ។