អាហ្វ្រិកខាងត្បូងថា កិច្ចប្រជុំកំពូល BRICS នឹងត្រូវធ្វើឡើងដោយជំនួបទល់មុខផ្ទាល់ ទោះបីមានដីការចាប់ខ្លួនលោក ពូទីន ក៏ដោយ
ដោយ
ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាហ្វូសា (Cyril Ramaphosa) បាននិយាយកាលពីថ្ងៃអាទិត្យ ទី៩ ខែកក្កដាថា កិច្ចប្រជុំកំពូល BRICS នៅខែក្រោយ នឹងត្រូវធ្វើឡើងដោយជំនួបទល់មុខផ្ទាល់ បើទោះបីជាមានដីកាចាប់ខ្លួនមេដឹកនាំរុស្ស៊ីក៏ដោយ។ ។ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដែលគ្រោងធ្វើពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែសីហានោះ អាហ្រ្វិកខាងត្បូងបានអញ្ជើញលោក ពូទីន ឱ្យចូលរួមដែរ។