#កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២

Articles by Tag កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២

តើកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ នៅឥណ្ឌូនេស៊ី មានការពិភាក្សា និងឯកភាពគ្នាអ្វីខ្លះ?

ដោយ​ សោម ស្រីពេជ្រ
ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានចេញសេចក្តីថ្លែងការណ៍របស់ប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដោយបានបញ្ជាក់នូវការគាំទ្រចំពោះភាពជាប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ី ក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» និងវឌ្ឍនភាពក្នុងការសម្រេចបាននូវអាទិភាពរបស់អាស៊ានឆ្នាំ២០២៣ ដែលមានគោលដៅពង្រឹងអាស៊ាន ជាអង្គការមួយដែលមានភាពរឹងមាំ និងសកម្ម ប្រកបជាមួយនឹងសមត្ថភាព ដែលត្រូវបានពង្រឹង និងប្រសិទ្ធភាពស្ថាប័ន។ នេះបើយោងតាមការបញ្ជាក់លើទំព័រហ្វេសបុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។