កិច្ចប្រជុំប្រទេស G20 រយៈពេល២ថ្ងៃ ត្រូវបានបិទបញ្ចប់ទាំងគ្មានលទ្ធផលប្រកាសផ្លូវការ
ដោយ
ក្រោយបិទបញ្ចប់កិច្ចប្រជុំ G20 នាចុងសប្ដាហ៍មុននេះ ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងធនាគារកណ្តាលមកពីប្រទេសឧស្សាហកម្មជឿនលឿនទាំង២០ នៅតែបានបរាជ័យក្នុងការចេញសេចក្តីថ្លែងការណ៍រួមអំពីដំណោះស្រាយ ទាក់ទងនឹងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងផលប៉ះពាល់របស់វាទៅលើអតិផរណាពិភពលោក ដែលការណ៍នេះ នឹងបង្កឱ្យមានភាពមិនច្បាស់លាស់កាន់តែខ្លាំង សម្រាប់កិច្ចសហប្រតិបត្តិការផ្សេងៗទៀតនាពេលអនាគត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។