#កិច្ចប្រជុំតុមូលរួមគ្នាលើកដំបូងស្ដីពីបំណុល

Articles by Tag កិច្ចប្រជុំតុមូលរួមគ្នាលើកដំបូងស្ដីពីបំណុល

ចិន និងអាមេរិក នឹងចូលរួមក្នុងកិច្ចប្រជុំតុមូលថ្មីមួយជាលើកដំបូង ស្តីពីបញ្ហាបំណុលប្រទេសក្រីក្រនៅចុងសប្តាហ៍នេះ

ដោយ​ ​ ខេមបូណូមីស
មន្ត្រីជាន់ខ្ពស់មកពីប្រទេសចិន ឥណ្ឌា អារ៉ាប៊ីសាអូឌីត និងក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ ឬហៅកាត់ថា G7 នឹងចូលរួមក្នុងកិច្ចប្រជុំតុមូលរួមគ្នាមួយតាមរយៈប្រព័ន្ធអនឡាញលើកដំបូង ស្ដីពីបំណុលអធិបតេយ្យភាពថ្មីនៅថ្ងៃសុក្រទី១៧ខែកុម្ភៈសប្តាហ៍នេះ។ ជាពិសេសមន្ត្រីមកពីក្រុមប្រទេសនៃក្លឹបប៉ារីស និងស្ថាប័នហិរញ្ញវត្ថុវិស័យឯកជនចំនួនពីរផ្សេងទៀតក៏នឹងមានវត្តមានផងដែរ។ នេះបើយោងតាមការរាយការព៍ពីប្រភពជិតស្និតទៅនឹងកិច្ចប្រជុំ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។