កម្ពុជា-ថៃឯកភាពលើផែនការសកម្មភាពជាង១០ចំណុច ដើម្បីរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការស្ដារទេសចរណ៍ឡើងវិញ
ដោយ
ដើម្បីចូលរួមបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងដំណាក់កាលកូវីដ១៩ ក៏ដូចជាជំរុញទាក់ទាញចលនាភ្ញៀវទេសចរឡើងវិញនោះ ភាគីកម្ពុជានិងភាគីថៃបានសម្រេច ឯកភាពគ្នាជាលក្ខណៈទ្រង់ទ្រាយធំលើផែនការសកម្មភាព និងកិច្ចសហប្រតិបត្តិការជាង១០ចំណុច ដែលផ្តោតសំខាន់លើខ្លឹមសារមួយចំនួនដូចជា ពង្រឹងការសម្របសម្រួលការធ្វើដំណើរ និងការឆ្លងកាត់ព្រំដែន, ការផ្សព្វផ្សាយនិងសិក្សាទីផ្សាររួមគ្នាក្រោមមូលបទ «ប្រទេសពីរ គោលដៅមួយ» ការអភិវឌ្ឍធនធានមនុស្ស និងការផ្សព្វផ្សាយឱកាសវិនិយោគទេសចរណ៍ក្នុងប្រទេសទាំទាំងពីរ។