កម្ពុជា-អឺរ៉ុបរៀបចំកិច្ចសន្ទនារវាងរដ្ឋ និងឯកជនលើកទី១ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិនអឺរ៉ុបដែលកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា
ដោយ
កម្ពុជា និងសហភាពអឺរ៉ុបបានរៀបចំកិច្ចសន្ទនារវាងរដ្ឋ និងឯកជនលើកទី១ ដើម្បីប្រើប្រាស់កិច្ចសន្ទនានេះជារបៀបវារៈផ្លូវការរួមគ្នាពីគ្រប់ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប សម្រាប់ស្ដាប់ និងដោះស្រាយរាល់បញ្ហាប្រឈមរបស់វិនិយោគិនអឺរ៉ុប ដែលកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា និងលើកកម្ពស់ទំនុកចិត្តជូនដល់បណ្ដាវិនិយោគិនអឺរ៉ុបផ្សេងទៀត ដែលមានបំណងជ្រើសរើសកម្ពុជាទីតាំងវិនិយោគ។ នេះបើតាមការបញ្ជាក់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។