ក្នុងអាណត្តិអភិបាលក្រុងថ្មី តើការរំដោះចិញ្ចើមផ្លូវធ្វើបានដល់ណាហើយ?
ដោយ
ការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ បានបង្កការលំបាកយ៉ាងខ្លាំងដល់ពលរដ្ឋ និងខាតបង់សេដ្ឋកិច្ចរាប់លានដុល្លារក្នុងមួយឆ្នាំៗ។ ពលរដ្ឋរស់នៅភ្នំពេញ បានរអ៊ូរទាំជាហូរហែអំពីការកកស្ទះចរាចរណ៍ ដែលបានបង្អាក់ការធ្វើដំណើរ ខាតបង់ថវិកាលើការចាក់ប្រេងឥន្ធនៈ និងត្រូវស្រូបផ្សែងពុលពីយានយន្តរៀងរាល់ថ្ងៃនៅលើដងផ្លូវ។