កម្ពុជាត្រៀមខ្លួនចាប់ផ្តើមការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយអេមីរ៉ាតអារ៉ាប់រួម
ដោយ
ប្រទេសកម្ពុជាកំពុងត្រៀមខ្លួន ក្នុងការចាប់ផ្ដើមលើការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយនឹង អេមីរ៉ាតអារ៉ាប់រួមក្នុងពេលឆាប់ខាងមុខ ហើយនេះ គឺជាកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចថ្មីមួយបន្ថែមទៀត ដែលកន្លងមកកម្ពុជាសម្រេចបាននូវការចុះកិច្ចព្រមព្រៀងសេដ្ឋកិច្ច ពាណិជ្ជកម្មជាច្រើនផងដែរជាមួយប្រទេសជាដៃគូសំខាន់ៗ។