តើទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន សម្រេចបានកំណើនខ្លាំងក្លាយ៉ាងណាខ្លះនៅ៩ខែដំបូងឆ្នាំ២០២២
ដោយ
នៅរយៈពេល ៩ខែ ក្នុងឆ្នាំ២០២២ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយបណ្ដាប្រទេសសមាជិកអាស៊ានទាំង៩ សម្រេចបានជាង ១២ពាន់លានដុល្លារអាមេរិក បានកើនឡើង១០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញទៅកាន់ប្រទេសនៅក្នុងតំបន់អាស៊ាន ក្នុងទំហំទឹកប្រាក់ជាង ២ពាន់លានដុល្លារ ខណៈកម្ពុជា បាននាំចូលទំនិញពីតំបន់អាស៊ានវិញ មានទំហំទឹកប្រាក់រហូតជាង ១០ពាន់លានដុល្លារ ឯណោះ។