កម្ពុជាចាត់ទុកកិច្ចប្រជុំរបស់ UN ស្តីពីអនាគត គឺជាការបង្ហាញការប្តេជ្ញាចិត្តរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោក
ដោយ
រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការគាំទ្រចំពោះគោលការណ៍របស់អង្គការសហប្រជាជាតិ និងគោលដៅនៃកិច្ចព្រមព្រៀងសម្រាប់អនាគត។ ការប្ដេជ្ញារបស់កម្ពុជានេះធ្វើឡើងនៅក្នុងសុន្ទរកថា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុង“កិច្ចប្រជុំអំពាវនាវជាសកលនៃកិច្ចប្រជុំកំពូលស្តីពីអនាគត” នៅអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។